ខេត្តស្ទឹងត្រែងៈ លទ្ធផលនៃការត្រួតពិនិត្យរថយន្តយីឌុបបីគ្រឿងដឹកឈើដេញថ្លៃពីក្រសួងបរិស្ថានបានបង្ហាញថាមានការដាក់ឈើលើកំរិតបរិមាណច្បាប់របស់រដ្ឋបាលព្រៃឈើជាង៦៨ម៉ែត្រគូបជំនាញរដ្ឋបាលព្រៃឈើប្រកាសឲ្យអតិថិជនឈ្មោះ ព្រំ ថន ចូលខ្លួនបង់ផាកពិន័យអន្តរកាលបបើពុំដូច្នោះត្រូវបញ្ជូនសំណុំរឿងទៅតុលាការដេញដីការកោះហៅ។ តាមទិន្នន័យរបស់សមត្ថកិច្ចចម្រុះដោយមានចូលរួមត្រួតពិនិត្យពីលោកស្រី ស៊ុន យ៉ើត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរយៈពេល៥ថ្ងៃនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានស្ទូចឈើដែលផ្ទុកក្នុងរថយន្តទាំងបីគ្រឿងនោះមកធ្វើការវាស់វែងជាថ្មីក្រោយរដ្ឋបាលព្រៃឈើនៅកស្រុកសៀមប៉ាងបានវាស់វែងបាញ់ថ្នាំនិងចេញLPនិងPCឲ្យ ទៅអតិថិជនដេញថ្លៃឈើប្រណិតពីក្រសួងបរិស្ថានជាថ្មីឃើញជាលទ្ធផលឈើដែលមានក្នុងលិខិតច្បាប់មានតែជាង៥៣ម៉ែត្រគូបប៉ុន្តែក្រោយការវាសវែងរួចឈើដែលលើសក្នុងលិខិតច្បាប់មានជាង៦៨ម៉ែត្រគូបឯណោះ។ ទាក់ទងក្នុងបញ្ហាខលើនេះលោក លី គន នាយផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាងបានបញ្ជាក់ថាជំនាញបារធ្វើការវាស់វែងនិងចេញលិខិតអនុញ្ញាតដឹកជញ្ជូនផលអនុផលព្រៃឈើឲ្យទៅក្រុមហ៊ុនដេញថ្លៃខាងលើត្រឹមត្រូវតាមបច្ចេកទេសតែក្រុមហ៊ុនពេលបានលិខិតអនុញ្ញាតនិងដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីស្រុកហើយនោះក៍ទៅដាក់ឈើបន្ថែមនៅតាមផ្លូវដែលជាហេតុបង្ករឲ្យមានការកើនឡើងលើសពីកំរិបរិមាណដែលរដ្ឋបាលព្រៃឈើចេញលិខិតអនុញ្ញាតទៅវិញ។ លោក វន គុណ នគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃប្រចាំខេត្តស្ទឹងត្រែងបានបញ្ជាក់ថារថយន្តដឹកឈើដេញថ្លៃពីក្រសួងបរិស្ថានទាំងបីគ្រឿងខាងលើបានដាក់ឈើប្រណិតលើសPCដែលរដ្ឋបានព្រៃឈើចេញលិខិតអនុញ្ញាតដឹកជញ្ជូនផលអនុផលព្រៃឈើ…
មតិយោបល់