កណ្តាលៈ យ៉ាងហោចណាស់មានជនរងគ្រោះ០៦នាក់រងរបួសធ្ងន់ស្រាលដោយសារមានរថយន្ត០២គ្រឿងគ្នានិងកើតហេតុនៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង១០នាទីនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រថយន្តម៉ាក់ TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-8964 បើកបរដោឈ្មោះ ឈិន ផល ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឧត្តម ឃុំព្រែកខ្សាយ (ក)ស្រុកពមរក៍ ខេត្តព្រៃវែង ទិសដៅបញ្ជាស់ទិសគ្នា (អ្នកលឿងទៅភ្នំពេញ)
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានវ៉ារថយន្តមួយជួរដែលកំពុងធ្វើដំណើរដូចគ្នា ក៏បុកពេញមួយទំហឹងជាមួយ រថយន្ត១គ្រឿងម៉ាក់ TOYOTA HIACE ពណ៌ខ្មៅទឹកប្រាក់ ប្រភេទដឹកអ្នកដំណើរ (របស់ក្រុមហ៊ុនកាំពីតូល) វី អាយ ភី ពាក់ស្លាកលេខ ភ្នំពេញ 2AD-4595 បើកបរដោយ ឈ្មោះ ង៉ាក់ រដ្ឋា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរពោ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ បណ្តាលរបួសស្រាល ៦នាក់ស្រី ៤នាក់ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ច វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់
សន្និដ្នានរបស់សមត្ថកិច្ចថា៖ ចំពោះករណីខាងលើបណ្តាលមកពីអ្នកបើកបររថយន្តម៉ាក់TOYOMA
ធ្វេសប្រហែសខ្ចីខ្ចាមិនប្រុងប្រយ័ត្នប្រជ្រែងក្នុងស្ថានភាពគ្រោះថ្នាក់៕
មតិយោបល់