ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីហិង្សានៅផ្ទះសំណាក់យីហោ ពេជ្រ សុទ្ធ

កំពង់ឆ្នាំង: កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទី ត្រង់ចំណុចផ្ទះសំណាក់យីហោ
ពេជ្រ សុទ្ធ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មានករណីហិង្សាដោយចេតនា។

ជនសង្ស័យឈ្មោះ ម៉ៅ វិចិត្រ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានវាយទៅលើជនរងគ្រោះឈ្មោះ ហៃ ដេត ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ករណីនេះ ក្រោយកើតហេតុជនសង្ស័យ បានរត់គេចខ្លួន ហើយក៏ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបាននៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី៕

មតិយោបល់