ព័ត៌មានជាតិ

កាន់តែសាហាវហើយ! កូនប្រុសផឹកស្រវឹងទាញកាំបិតដេញឪពុករបួសធ្ងន់

កំពង់ឆ្នាំង: នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ អេង សុខុម ភេទប្រុស អាយុ ៥៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីហិង្សាក្នុងគ្រួសារមួយកើតឡើង។

ជនបង្កឈ្មោះ សយ សុបិណ្ឌ ហៅទិត្យ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលត្រូវកូនបង្កើតរបស់ឈ្មោះ អេង សុខុម បានមកពីផឹកស៊ីស្រវឹងទាស់ពាក្យសំដីជាមួយឪពុក ក៏ទាញយកកាំបិតប៉័ងតោ ដេញកាប់ឪពុកចំនួន ២កាំបិត បណ្តាលឲ្យរបួសស្នាមត្រង់ក្បាលពី មុខប៉ែកខាងឆ្វេង ១កន្លែង និងកែងដៃខាងស្តាំ ១កន្លែង របួសធ្ងន់ ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំណែកឯជនសង្ស័យជាកូនរត់គេចខ្លួនបាត់៕

មតិយោបល់