ព័ត៌មានជាតិ

ឪពុកស្លុតចិត្ត! ពេលយកដៃអង្រួនខ្លួនកូនប្រុស

កំពង់ធំ: នៅថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០១៩ វេលាម៉ោង ៣និង៤៥នាទីរសៀល បុរសម្នាក់បានដេកស្លាប់ក្នុងផ្ទះរបស់ខ្លួន ហេតុការណ៍នេះ កើតឡើងភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ តាន់ គីមុន្នី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ យោងតាមសាក្សីពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគាត់ (ឪពុកជនរងគ្រោះ) បានពិសារកាហ្វេនៅខាងក្រៅ រហូតដល់ម៉ោង១០និង០០នាទី ទើបត្រឡប់មកដល់ផ្ទះវិញ ហើយចូលក្នុងផ្ទះឃើញកូនគាត់ដេកផ្ទាល់នឹងឥដ្ឋការ៉ូ គាត់ក៏និយាយថា ដេកអីក៏ដេកម្លេះ! រួចគាត់ក៏ដើរទៅសម្រាកនៅផ្ទះខាងក្រោយបាត់ទៅ លុះដល់ថ្ងៃត្រង់រៀងជ្រេបន្តិច មិនឃើញកូនវាក្រោកឡើង ក៏ដើរចេញទៅដាស់ឃើញវាដេកផ្អៀងទៅខាងឆ្វេង ឱបខ្នើយហើយមានឈាមកកជាប់នឹងឥដ្ឋការ៉ូគាត់ក៏អង្រួន និងទាញដៃស្រាប់តែរឹងស្ដូក ហើយក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញកោសល្យវិច័យ ខេត្ត ក្រុង ប៉ុស្តិ៍រដ្ឋបាល លោកមេឃុំ ពេទ្យមណ្ឌលសុខភាព ចុះដល់កន្លែងកើតហេតុត្រួតពិនិត្យឃើញថា ជនរងគ្រោះអាចស្លាប់ដោយសារដាច់សរសៃឈាមធ្លាយក្រពះ បន្ទាប់ពីពិនិត្យរួចក៏ប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ បណ្តាលមកពីជនរងគ្រោះផឹកស្រាច្រើន មិនសូវហូបបាយទឹកធ្វើឲ្យមានជំងឺ៕

មតិយោបល់