បាត់ដំបងៈ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីរសៀល ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងក្មេងៗប្រុសស្រីចំនួន៣នាក់ផ្សេងទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយការផ្ទុះគ្រាប់មីន ដែលជាយុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាម ក្នុងខណៈដែលពួកគេរើសបាននិងយកមកដំលែងក្នុងមូលដ្ឋានភូមិ អូរជាំកណ្តាល ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
បើទោះបីជាយ៉ាងនេះក្តីនគរបាលមូលដ្ឋានកំពុងធ្វើការពិនិត្យនិងស្រា វ ជ្រាវនៅទីតាំងកើតហេតុ និងប្រភពនានាក្រែង នៅមានយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតស្ថិតនៅទីនោះ។
ជនងគ្រោះចំនួន៣នាក់ ត្រូវបានបញ្ជូនភ្លាមៗទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យហើយ៕
មតិយោបល់