បន្ទាយមានជ័យៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីអ្នកដើររើសអេតចាយម្នាក់ប្រទះឃើញ កាំភ្លើងAK មួយដើមមានគ្រាប់ចំនួន ២៩គ្រាប់ ដែលគេយកទៅប្លុងចោលលើគំនរសម្រាមភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ដំណើររឿង៖ មុនពេលកើតហេតុសមត្ថកិច្ចទទួលបានព័ត៌មានពីអ្នកស្រី អាត់ ធឿន មេភូមិថ្មីដែលគាត់ទទួលដំណឹងពីពលរដ្ឋម្នាក់ឈ្មោះ ឈិន សៀត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិឃុំខាងលើថា បានប្រទះឃើញកាំភ្លើងមួយដើម ខណៈពេលគាត់កំពុងរើសអេតចាយនៅគំនរសម្រាម ពេលកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ឃើញប្រាកដមែន រួចហើយយកកាំភ្លើងប្រគល់ជូនជំនាញអាវុធជាតិផ្ទុះ ដើម្បីរក្សាទុកដោះស្រាយនៅពេលក្រោយ។
សូមបញ្ជាក់៖ ករណីនេះ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្តទៀត៕


មតិយោបល់