ព័ត៌មានជាតិ

ករណីបាក់រលំរបងសង់ពីឥដ្ឋប៉ះផ្ទះប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: មានករណីបាក់រលំរបងសង់ពីឥដ្ឋ ប៉ះមកលើផ្នែកខ្លះក្នុងលំនៅដ្ឋានពលរដ្ឋ ពេលមេឃភ្លៀងខ្លាំង នៅក្រុម៧ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែមិនមានមនុស្សរងគ្រោះទេ។

សូមបញ្ជាក់៖ ករណីនេះតាមពលរដ្ឋអះអាងថា ទំនងជាកើតឡើងដោយសារទឹកភ្លៀងហូរច្រោះដី៕

មតិយោបល់