ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិឡាវ ២នាក់ ករណីឆក់ត្រីក្នុងតំបន់អភិរក្ស

ភ្នំពេញ: នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១០នាទី ត្រង់ចំណុចបង្គោលព្រំប្រទល់អភិរក្សអន្លង់កោះសំពៅទន្លេសង្គម កម្លាំងអធិការកម្លាំងប៉ុស្តិ៍ និងកម្លាំងសហគមន៍ទេសាទ បានចុះបង្រាបបទល្មើសទេសាទ (ឆក់ត្រី) បាន១ករណីឃាត់ខ្លួនមនុស្ស២នាក់។

ជនរងគ្រោះទី១ឈ្មោះ ផេង ឡន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិស្រែពកតូច ឃុំសេរីមង្គល ស្រុកកូនមុំ និងទី២ឈ្មោះ កែវ ធិ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិស្រែពកតូចឃុំស្រែពកស្រុកកូនមុំខេត្តរតនគីរី ជាអ្នកព្រព្រិតបទល្មើសនេសាទ ។

វត្ថុតាងដកហូតរួមមាន៖
-ទូកម៉ាស៊ីនចំនួន ២គ្រឿង
-ក្បាលឆក់ចំនួន ២អាគុយ៧០ ចំនួន ១គ្រឿង
-អាគុយ៥០ ចំនួន ២គ្រឿង និងក្បាលឆក់ចំនួន០១ទៀត បានលិចបាត់ក្នុងទន្លេរកមិនឃើញ។

ក្រោយកើតហេតុវត្ថុតាំង និងជនល្មើសបាននាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់