ព័ត៌មានជាតិ

រថយន្ត និងម៉ូតូពន្លះគ្នាបណ្ដាលឲ្យបុរស ២នាក់របួសធ្ងន់ស្រាល

ភ្នំពេញ: នៅវេលាម៉ោង ១២និង១៦នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៤ កែងនឹងផ្លូវ៣២៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល។

យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក លុចស៊ីស RX330 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-7616 បើកបរពីជើងទៅត្បូង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក kawasaki ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-6382 បើកពីកើតទៅលិច លុះមកដល់ផ្លូវបំបែកជាបួនក៏បានប៉ះគ្នាបណ្ដោលឲ្យបុរស ២នាក់រងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យភ្លាម ចំណែករថយន្ត និងម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌទួលគោក ចុះវាស់វែងរួចបញ្ជូនរថយន្ត និងម៉ូតូទៅអធិការដ្ឋានគរបាលខណ្ឌ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់