ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ច! ករណីនិស្សិតស្រីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបានជិះម៉ូតូទៅលោតទឹកសម្លាប់លើស្ពានជ្រោយចង្វារថ្មី

ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយកើតឡើង ដោយនារីម្នាក់បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារថ្មី កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពញ។

នារីរងគ្រោះមានឈ្មោះ វេន ឡៃ អាយុ ២៣ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ រួមជាមួយនិងម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-0508។

ដំណើររឿង៖ មុនពេលកើតហេតុ គេសង្កេតឃើញនារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា តែម្នាក់ឯង ធ្វើដំណើរចេញពីរង្វង់មូលព្រហ្មមុខបួន (ជ្រោយចង្វារ ) មករង្វង់មូលគួចកាណុង (ដូនពេញ) ទិសដៅពីកើតទៅលិច ខណៈមកដល់ពាក់កណ្ដាលស្ពាន ជាផ្នែកទឹកដីដូនពេញ ក៏ឈប់ម៉ូតូលោតទឹកសម្លាប់ខ្លួនតែម្ដង ដោយបន្សល់ទុកម៉ូតូនៅលើស្ពាន បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗ តែទោះជាយ៉ាងណា ជនរងគ្រោះបានលោតទឹកពីលើស្ពាន បាត់ខ្លួនទៅហើយទាំងមិនដឹងថា មានវិប្បតិ និងមូលហេតុអ្វីជាប់ខ្លួនឡយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានត្រឹមតែយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់សាច់ញ្ញាតិយកឯសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ៕

មតិយោបល់