សៀមរាបៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា ជនបរទេសម្នាក់បានស្លាប់នៅលើរថយន្តសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោងប្រហែលជា ៧និង០០នាទីយប់ ត្រូវនិងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
យោងតាមមន្ត្រីនគរបាលជំនាញបានអោយដឹងថា ជនរងគ្រោះឈ្មោះ NAKAGAWA RISUKE ភេទ ប្រុស កើតថ្ងៃទី២៥ វិច្ឆិកា ១៩៣៨ ជាជនជាតិ ជប៉ុន កាន់លិខិតឆ្លងដែនលេខTZ១១៤៥៥៦២ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅផ្ទះជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ជនរងគ្រោះត្រូវបានបញ្ជូនពីមន្ទីរពេទ្យមិត្តភាពខ្មែរ-ជប៉ុនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែដោយស្ថានភាពជម្ងឺធ្ងន់ធ្ងរក្រុមគ្រូពេទ្យ ក៏បានសម្រេចបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្តនៅរាជធានីភ្នំពេញ ហើយពេលដែលធ្វើដំណើរមកដល់ចំនុចកើតហេតុខាងលើ ជនរងគ្រោះក៏បានស្លាប់នៅលើរថយន្តសង្គ្រោះតែម្តង។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ដាច់សរសៃឈាមក្នុងក្រពះ។ ចំពោះសាកសពត្រូវបានបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕
មតិយោបល់