ព័ត៌មានជាតិ

ស្រ្តីម្នាក់ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង: កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីមានករណីធ្វើអត្តឃាត(ចង.ក)សម្លាប់ខ្លួន។

ជនរងគ្រោះមានឈ្មោះ សាំង ញយ ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវជាប្រពន្ធលោក ឡាយ សាមិត្ត មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំកាំងចាម។

សពជនរងគ្រោះបានចង.កនឹងក្រមា លើដើមអំពិលក្រោយផ្ទះឈ្មោះ ស៊ឹង ផាន់ ត្រូវជាសាច់ញាតិ ករណីនេះ សពបានកាត់ទម្លាក់យកទៅផ្ទះដើម្បីធ្វើបុណ្យ ហើយរាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល។

ក្រោយទទួលព័ត៌មានកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះត្រួតពិនិត្យកន្លែងកើតហេតុ និងសព ចំពោះមូលហេតុ ការធ្វើអត្តឃាតមិនទាន់ដឹងច្បាស់នៅឡើយទេ។

បច្ចុប្បន្ន ក្រុមកម្លាំងជំនាញកំពុងស្រាវជា្រវតាមនីតិវិធីច្បាប់៕

មតិយោបល់