ផ្ទះ ព័ត៌មានជាតិ គ្រោះថ្នាក់ចរ...

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង និងម៉ូតូ ១គ្រឿង បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ង់ន នៅខេត្តតាកែវ

0

តាកែវ: មានករណីគ្រោះចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្តពីរគ្រឿង ដែលមានទិសដៅស្របទិសគ្នាពីទិសខាងជើងទៅទិសខាងត្បូង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទីព្រឹក ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ១១៨-១១៩ ភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

១-ម៉ូតូម៉ាក វេវ ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ 67F100260 បើកបរដោយឈ្មោះ ទុន វិន ភេទប្រុស អាយុ ៧០ឆ្នាំ មុខរបរកសិករ នៅភូមិ១ សង្កាត់១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តកំពង់សោម មានពាក់មួកសុវត្តិភាព ត្រូវរងរបួសធ្ងន់ និងមានដឹកអ្នករួមដំណើរម្នាក់ឈ្នោះ នាង សាមុត ភេទស្រី អាយុ ៥៥ឆ្នាំ នៅភូមិយិនយ៉ា ឃុំយិនស៊ុង ស្រុកទិនបៀន មានពាក់មួកសុវត្តិភាព ត្រូវរងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីពេទ្យវៀតណាម ។

២-រថយន្តម៉ាក កាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-4681 បើកបរដោយឈ្មោះ ឈុន សុវណ្ណគង្គា ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ពុំមានរងរបួសស្នាមទេ ។

៣-រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2R-3748 បើកបរដោយឈ្មោះ គូ ថន ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិពោធិ៍ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្រោយពេលកើតហេតុបានរត់គេចខ្លួន ។

មូលហេតុ៖ ជែងវ៉ាក្នុងសណ្ឋានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ បណ្ដោះអាសន្ន បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់

Loading...