ព័ត៌មានជាតិ

រថយន្តបែនដឹកដី ធ្លាក់ផ្លូវសង្កត់លើគោយន្តកែច្នៃ ខ្ទេចយ៉ាងដំណំ

ព្រៃវែង: មានករណីរថយន្តបែនដឹកដី និងគោយន្តកែច្នៃ ជ្រុលធ្លាក់សង្កត់លើគ្នា បណ្តាលឲ្យរងការខូចខាត ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥នាទីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១១ ភូមិបាបោង ឃុំបាបោង ស្រុកពារក៍ ខេត្តព្រៃវែង។

មូលហេតុ ដោយសារគោយន្តកែច្នៃ ពណ៌ក្រហម បើកបរដឹកស្រូវចេញពីស្រែ មកឈប់ក្រោមផ្លូវជាតិ (ផ្លូវចុះឡើងថ្នល់) ខណ:នោះក៏ស្រាប់តែមានរថយន្តបែនដឹកដីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង គ្មានស្លាកលេខ បើកមកពីទិសខាងជើងទៅត្បូងមកជិតដល់ផ្លូវចុះឡើងថ្នល់ បានខូច ក៏ឲ្យរថយន្តបែនដឹកដីមួយទៀតរុញបញ្ឆេះម៉ាស៊ីន បន្ទាប់មករថយន្តនោះក៏បានជ្រុលធ្លាក់ពីលើថ្នល់មកសង្កត់លើគោយន្តកែច្នៃតែម្តង តែសំណាងគ្មានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែង យកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់៕

មតិយោបល់