ព័ត៌មានជាតិ

Update៖ រកឃើញសពនារីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបានជិះម៉ូតូ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារហើយ

ភ្នំពេញៈ នៅវេលាព្រឹកថ្ងៃទី២៨ ខែមិថុនានេះ សពនារីម្នាក់ដែលបានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ បាត់ស្រមោលសូន្យឈឹង កាលពីវេលាម៉ោង ១១និង១០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពញ នោះបានរកឃើញហើយ។

គួររំឮកថាយោងតាមអត្តសញ្ញាណប័ណ្ណក្នុងកាបូបនារីរងគ្រោះមានឈ្មោះ ចេន ឡៃ អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ រួមជាមួយ និងម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-0508 ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញនារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា តែម្នាក់ឯង ធ្វើដំណើរចេញពីរង្វង់មូលព្រហ្មមុខបួន សង្កាត់ជ្រោយចង្វារ ទិសដៅពីកើតមកលិច ខណៈមកដល់ពាក់កណ្ដាលស្ពាន ក៏ឈប់ម៉ូតូលោតទឹកសម្លាប់ខ្លួនតែម្ដង ដោយបន្សល់ទុកម៉ូតូនៅលើស្ពាន បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗ តែទោះជាយ៉ាងណា ជនរងគ្រោះបានលោតទឹកពីលើស្ពាន បាត់ខ្លួនទៅហើយទាំងមិនដឹងថា មានវិបត្តិ និងមូលហេតុអ្វីជាប់ខ្លួនឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានត្រឹមតែយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់សាច់ញ្ញាតិយកឯសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនក្រុមគ្រួសារវិញ។ រហូតមកដល់ម៉ោង ១១និង១៥នាទីយប់ថ្ងៃទី២៧ ទើបគេប្រទះឃើញសពនារីខាងលើអណ្តែតទឹក ហើយរហូតដល់វេលាម៉ោង ៥ព្រឹកថ្ងៃទី២៨ខែឆ្នាំដដែល ទើបស្រង់ចេញពីទឹកដាក់រថយន្តយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតឯខេត្តកំពង់ធំ៕

មតិយោបល់