ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនប្ដីប្រពន្ធ​​​​​​​ ២នាក់ ករណីលួចប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ចំនួន ១១៥៤០០$ អាមេរិច

ព្រៃវែងៈ សមត្ថកិច្ចឃាត់ខ្លួន ប្រុសស្រី២ នាក់ករណីចោរកម្មកេងបន្លំលុយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK សាខាព្រៃវែង
កើតហេតុកាលពីខែឧសភា ឆ្នាំ២០១៩ និងដើមខែមិថុនា ឆ្នាំ២០១៩ នៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

ជនរងគ្រោះឈ្មោះ ប៉ុក គង្គារិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាប្រធានសាខា AMK ព្រៃវែង។
ជនសង្ស័យឈ្មោះ សោម អង្គា ភេទស្រី អាយុ ២៨ឆ្នាំ ប្រធានហិរញឹក AMK ប្ដីឈ្មោះ សុខ សុភារ៉ា អាយុ ៣០ឆ្នាំ មុខរបរលក់គ្រឿងម៉ាស៊ីននៅភ្នំពេញ ជាអ្នករៀបចំគំរោង ឲ្យប្រពន្ធយកលុយពីមីក្រូហិរញ្ញវត្ថុ AMK ចំនួនទឹកប្រាក់ លួចបានចំនួន ១១៥៤០០$ អាមេរិច ( ដប់មួយម៉ឺនប្រាំពាន់បួនរយ )។

មូលហេតុ៖ ប្ដីចាញ់ល្បែងនៅភ្នំពេញ ក៏រៀបគម្រោងឲ្យប្រពន្ធលួចតែម្ដង។

ករណីនេះ ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ទៅអធិការក្រុង ដើម្បីបំពេញឯកសារតាមនីតិវិធីបញ្ជូនទៅតុលាការ៕

មតិយោបល់