ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កម្ពុជាមានជនបរទេសរស់នៅពេលនេះ ២១សញ្ជាតិ ដោយ៩៨ភាគរយជាជនជាតិវៀតណាម

(ភ្នំពេញ): អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ នាយឧត្តមសេនីយ៍ សុខ ផល បានមាន ប្រសាសន៍ថា បច្ចុប្បន្ន ខាងអន្តោរប្រវេសន៍ បានបែងចែកជនបរទេសជា៣ ១ ជនបរទេសដែលរស់នៅរយះពេលយូរតាំងពីមុនសង្រ្គាមពោលស្របច្បាប់ និងទី២ ជនបរទេសដែលទើបនិងមករស់នៅ ប៉ុន្តែមិនស្របច្បាប់ និងទី៣ ជនបរទេសដែលទើបនិងមក ប៉ុន្តែត្រូវបានចាប់បណ្តេញទៅវិញ។ ហើយបីប្រភេទនេះគឺសមត្ថកិច្ចកម្ពុជាកំពុងនិងអនុវត្តន៍ច្បាប់ ។
លោក សុខ ផល បន្តរថា បច្ចុប្បន្ន មានជនបរទេស២១សញ្ជាតិកំពុងរស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះ៩៨ភាគរយជាជនជាតិវៀតណាម ។

ការលើកឡើងបែបនេះគ្រាដែល ក្រសូងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩មីនា ២០១៦ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ និងណែនាំអំពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា តាមខ្លឹមសារប្រកាសរួមរវាងក្រសួងមហាផ្ទៃ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: លេខ២៧០៣ .ប្រ.ក.ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៦ ក្រោមវត្តមានអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍នាយឧត្តមសេនីយ៍ សុខ ផល និង អគ្គនាយកនៃអគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: លោក សេង សក្កា និងមន្រ្តីពាក់ព័ន្ធមួយចំនួន ។

នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់ថា នៅមានការងារច្រើនទៀត ដែលក្រុមអធិការកិច្ច បានជួបប្រទះ គ្រាដែលម្ចាស់អាជីវកម្មមួយចំនួន បានប្តឹងនាយកដ្ឋានប្រវេសន៍ ខណ:ដែលសមត្ថកិច្ចបានឆែកឆេរនិងត្រួតពិនិត្យចាប់ខ្លួនជនបរទេសមកនៅធ្វើការក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ។
លោក សុខ ផល បានជម្រុញឱ្យមន្រ្តីតាមព្រំដែនបង្ករភាពងាយស្រួល ដល់ពលករខ្មែរក្នុងការចេញទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។ប៉ុន្តែបើឆ្លងដែនមិនស្របច្បាប់ គឺត្រូវរឹតបន្តឹង ។

អគ្គនាយក នៃអគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: លោក សេង សក្កា បានលើកឡើងថា ឆ្នាំ២០១៥កន្លងមកនេះ ចំណូលរដ្ឋផ្នែកខាងអន្តោរប្រវេសន៍ បាន៥លានដុល្លារ។ ប៉ុន្តែបើធៀបនិងឆ្នាំ២០១៣និង២០១៤ឃើញថា មានការកើនឡើងច្រើន ។

លោក ថា ជាទូទៅ ជនបរទេសក្នុង១ឆ្នាំ ត្រូវបង់ពន្ធអាករ ចូលរដ្ឋ៤០មឺុនរៀល ប៉ុន្តែសម្រាប់តំបន់ត្រីកោណ បានបញ្ចុះត្រឹមតែ៨០ដុល្លារប៉ុណ្ណោះក្នុងនោះមានខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែងនិងខេត្តក្រចេះ ។

img_2824.jpgimg_2816.jpgimg_2813.jpgimg_2815.jpgimg_2822.jpgimg_2818.jpg

មតិយោបល់