ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ឆក់កាបូបលុយ និងទូរស័ព្ទដៃចំថ្ងៃស៊យជាប់ខ្នោះ

ភ្នំពេញ: នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ការឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកកាបូបបលុយ និងទូរស័ព្ទដៃ) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី នៅចំណុចមុខរោងចក្រសាំហាន់ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យ ២នាក់រួមមាន៖
១-ឈ្មោះ ស៊ិន ស័ក្កិសិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
២-ឈ្មោះ យ៉ែម សាក់សិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន)

សម្ភារ:បន្សល់ទុក៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកOPPO របស់ជនរងគ្រោះ និងម៉ូតូ០១គ្រឿង ម៉ាកនិក ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HM-2230 របស់ជនសង្ស័យ។

សម្ភារ:បាត់បង់៖ លុយខ្មែរចំនួន ២០០០០០រៀលរបស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់