ព័ត៌មានជាតិ

នាយទាហានម្នាក់នៅក្រុងបាវិត ឈ្នះរង្វាន់១០០លានរៀលពី ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ភ្នំពេញ: នៅក្នុងរដូវកាលថ្មីនៃការបង្កើនរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល រហូតដល់ ១០០រង្វាន់ បុរសម្នាក់ដែលបម្រើការងារជានាយទាហាន មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១០០លានរៀល ។

បុរសដែលមានសំណាងខាងលើនេះមានឈ្មោះ ស៊ុ ឌីណា អាយុ ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់នូវចំនួនទឹកប្រាក់ ១០០លានរៀលដល់លំនៅដ្ឋាន ស្ថិតនៅទីតាំងខាងលើនេះ លោក ស៊ុ ឌីណា បានប្រាប់ឲ្យដឹងថា ស្ទើរតែរាល់ថ្ងៃបន្ទាប់ពីហត់នឿយ និងអស់កម្លាំងលោកតែងតែទិញភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ ទទួលទានជាប្រចាំ។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកបានទិញភេសជ្ជ: ខារ៉ាបាវ ពីអ្នកលក់ដែលនៅជិតផ្ទះចំនួនមួយកំប៉ុង ដើម្បីទទួលទាន។ លុះពេលគាស់ទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។ ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើប រីករាយជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយក៏ស្រែកប្រាប់អ្នកលក់ និងមនុស្សដែលស្ថិតជិតគ្នាឱ្យជួយពិនិត្យ និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។
លោកបានបន្តទៀតថា៖ ទឹកប្រាក់១០០លានរៀលនេះគឺពិតជាមានសារ:សំខាន់ចំពោះក្រុមគ្រួសាររបស់លោកខ្លាំងណាស់។ ក្រោយពីទទួលបានទឹកប្រាក់រង្វាន់ ១០០លានរៀលពីភេសជ្ជ:ខារ៉ាបាវ លោកនឹងយកមួយចំនួនជួយដល់គ្រួសារដែលឪពុកកំពុងមានជំងឺ ហើយទុកមួយចំនួនទៀតសម្រាប់សង់ផ្ទះ និងបង្កើតអាជីវកម្មលក្ខណ:គ្រួសារ ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០រង្វាន់ , បន្ថែមទឹកប្រាក់ចំនួន ១០លានរៀល ចំនួន១០០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។

សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕

មតិយោបល់