ហុងកុង ៖ កង្វះជីវិតផ្លូវភេទ បណ្តាលឲ្យកម្រិតអត្រាកំណើត ក្នុងចំណោមស្ត្រីនៅក្នុងទីក្រុងហុងកុង មាននិន្នាការធ្លាក់ចុះ ។
បើយោងតាមសមាគមន៍ស្រាវជ្រាវផែនការគ្រួសារ ក្នុងទីក្រុងហុងកុង បានឲ្យដឹងថា ស្ត្រីដែលរស់នៅក្នុងទីក្រុងនេះ មានសម្ពាធតិច និងតម្រូវការផ្លូវភេទកម្រ ដើម្បីបំពេញជីវិតរស់នៅរបស់ពួកគេ។
អត្រាផ្តល់កំណើតនៅក្នុងទីក្រុង ហុងកុង បានធ្លាក់ចុះ ពី 1,933 ករណី ក្នុងឆ្នាំ ១៩៨១ មកនៅត្រឹម 1,285 ក្នុងឆ្នាំ ២០១២ ។
ប្រភពខាងលើ បានបង្ហាញថា ស្ត្រី ៦ នាក់ក្នុងចំណោម ១០ នាក់ មានបញ្ហាផ្លូវភេទ ។ ក្នុងលក្ខណ្ឌនេះដោយសារតែមានបម្រាមមិនឲ្យមានការពិភាក្សាពីបញ្ហាផ្លូវភេទ ដែលបណ្តាលឲ្យមានបញ្ហា។
លោក បណ្ឌិត Sue Lo Seen-Tsing ក្នុងសមាគមន៍ស្រាវជ្រាវផែនការគ្រួសារ បាននិយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៤ ខែ កញ្ញា ថា “ក្នុងវប្បធម៌ចិន ការរួមភេទជាបម្រាមមួយ ” ។ លោកបានបន្តថាស្ត្រី នៅហុងកុង កម្រណាស់ និយាយជាមួយគ្នា អំពីការរួមភេទ ដោយសារតែពួកគេគិតថា តម្រូវការរួមភេទ គឺមិនមែនជាបញ្ហាសំខាន់នោះទេ ព្រោះពួកគេមិនអនុញ្ញាតិឥ្យមានចំណងផ្លូវភេទ ។
ការស្ទង់មតិយោបល់របស់ស្ត្រី ២១០០ នាក់ ដែលមានអាយុ ២១ ឆ្នាំ ដល់ ៤០ ឆ្នាំ កាលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៩ បានសបញ្ជាក់ឲ្យឃើញថា ស្ត្រី ប្រមាណ ៤០០ នាក់ ក្នុងចំណោម ២១០០ នាក់ បាននិយាយថា ពួកគេមិនមែនបំណងប្រាថ្នា និងការសម្រើបផ្លូវភេទ ហើយឈាន ៥០០ នាក់ ដែលគ្មានអារម្មណ៍ផ្លូវភេទ និង ៤៣០ នាក់ទៀត ឈឺចាប់នៅពេលដែលរួមភេទ ។
លោក វេជ្ជៈបណ្ឌិត Lo បានបន្ថែមលើ បញ្ហាទាក់ទងនឹងផ្លូវភេទរបស់គូស្នេហ៍ ថា “សម្រាប់អ្នកដែលត្រូវបានអនុញ្ញាតិឲ្យមានកូន ១ ត្រូវរួមរ័ក ២ ទៅ ៣ ដង ក្នុងមួយសប្តាហ៍” ៕
មតិយោបល់