ព័ត៌មានជាតិ

សំណាងហើយអាវុធហត្ថបង្ក្រាបទាន់ កុំអីមិនដឹងយ៉ាងណាទេ! មនុស្សចំនួន ១០នាក់ បង្កហិង្សាដាក់គ្នាប្រដាប់ដោយកាំបិត

ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវ ចុះបង្រ្កាបករណីហិង្សា ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ១០នាក់ ខណ:ដែលក្រុមជនសង្ស័យ កំពុងឈ្លោះប្រកែកគ្នា ហើយកាន់កាំបិតគ្រប់ដៃ បម្រុងដេញកាប់ចាក់គ្នាយ៉ាងអាណាធិបតេយ្យ។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ កាលពីវេលាម៉ោង ០៤និង១០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានវត្ថុតាងរួមមាន៖
– កាំបិតមុតស្រួចមួយចំនួន
– ថ្នាំញៀនចំនួន០២កពា្ចប់តូច រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវអាវុធហត្ថបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅបញ្ជាការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីចាកសួរ៕

មតិយោបល់