ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីប្រទូស្តកេរ្តិ៍ខ្មាស

បាត់ដំបង: នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ2019 វេលាម៉ោង ១០និង១០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុក បានបង្ក្រាបករណីប្រទូស្តកេរខ្មាស ចំណុច ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ ឡាត នូន ហៅ គ្រុំ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ដែលបានធ្វើសកម្មភាព ចូលទៅឱបពីលើជនរងគ្រោះឈ្មោះ ឃ រ ភេទស្រី ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១រំលងអាធ្រាត ភ្លាមនោះជនរងគ្រោះ បានភ្ញាក់ដឹងខ្លួនទាន់ ក៏រត់ចេញមកក្រៅបន្ទប់ស្រែកហៅឲ្យបងប្អូនជួយ ជនសង្ស័យក៏បានគេចខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់