តាមគេហទំព័របរទេសមួយដែលចុះផ្សាយនៅថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៣ បានឲ្យដឹងថា មានករណីរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃមួយនៅក្នុងទីក្រុង Surat ក្នុងប្រទេសឥណ្ឌា។
នៅក្នុងរបាយការណ៍របស់ប៉ូលិសបានបង្ហាញថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅក្នុងស្រុក Bhind រដ្ឋ Madhya Pradesh នៃប្រទេសឥណ្ឌា ក្រោយជនល្មើសដោះលែងនាងរយៈពេល ១ សប្តាហ៍។ ម្យ៉ាងវិញទៀតក្មេងស្រីរងគ្រោះដែលមានអាយុ ១៩ ឆ្នាំរូបនេះ ទើបតែរៀបការបានពីរខែប៉ុណ្ណោះ ហើយបានទៅចូលរួមពិធីបុណ្យមួយនៅខាងគ្រួសារប្តីរបស់នាង។
រូបតំណាង
នេះហើយជាឱកាសល្អសម្រាប់ជនសង្ស័យទាំងបួននាក់ក្នុងការចាប់ខ្លួននាងយកទៅឃុំឃាំងទុកនៅទីក្រុង Surat រយៈពេលពីរសប្តាហ៍ទើបដោះលែង។ ក្នុងកំឡុងពេលដែលបានឃុំខ្លួននេះ ជនសង្ស័យទាំងបួននាក់បានចាប់រំលោភ និងវាយដំនាងយ៉ាងដំណំ។
ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមៗនោះ ប៉ូលិសបានកំណត់អត្តសញ្ញាណឧក្រិដ្ឋជនទាំងបួននាក់នោះដែលមានឈ្មោះ Dharmendra, Jitendra, Ashish និង Rahul បច្ចុប្បន្ននេះប៉ូលិសកំពុងតែធ្វើការពិនិត្យយ៉ាងតឹងរឹង ព្រមទាំងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់