ព័ត៌មានជាតិ

ឃាត់ខ្លួនប្រុសស្រី២នាក់ករណីចែកចាយសារធាតុញៀន ដកហូតបានអាវុធ១ដើមរួមនឹងថ្នាំច្រើនកញ្ចប់

បាត់ដំបង: នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងផ្នែកជំនាញសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ
បង្ក្រាបករណីចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យ ២នាក់។

ជនសង្ស័យចំនួន ២នាក់៖
១. ឈ្មោះ ព្រីម សីលា (ហៅផើង) អាយុ ៣៤ឆ្នាំ ប្រុស ជាតិខ្មែរ មានលំនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
២. ឈ្មោះ សុន មុំ អាយុ ២៧ឆ្នាំ ស្រី មានលំនៅភូមិបឹងស្មុគ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

វត្ថុតាងដកហូតរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាកញ្ចប់ធំចំនួន ២បញ្ចប់
– ម្សៅក្រាមពណ៌សថ្លាកញ្ចប់កណ្តាលចំនួន ២បញ្ចប់
– ម្សៅក្រាមពណ៌សថ្លាកញ្ចប់តូចចំនួន ២បញ្ចប់
– អាវុធខ្លី K54 មួយដើម លេខ 021311-65 គ្រាប់ចំនួន ៣គ្រាប់
– រថយន្ត ១គ្រឿង ស៊េរី ៩២ ពណ៌សំបកឪឡឹក (ហើម ) ពាក់ស្លាកលេខ ភ្នំពេញ 2B-4416
– លុយខ្មែរចំនួន 105000រៀល លុយដុល្លារចំនួន 235$ លុយបាតចំនួន 1220 បាត ។

មុខសញ្ញាឃាត់ខ្លួន តាមបញ្ជាលោកព្រះរាជអជ្ញអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០៨នាទីព្រឹក៕

មតិយោបល់