ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជន ៣នាក់ករណីនាំជ្រូកឆ្លងដែនខុសច្បាស់ពីប្រទេសវៀតណាម

ស្វាយរៀង: កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ៧និង០៥ នៅចំណុចភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនថ្នាធ្នង់ កម្លាំងយោធាការពារព្រំដែន និងមន្ត្រីបសុសត្វស្រុករំដួល បានបង្ក្រាបករណីជួញដូរសត្វជ្រូកឆ្លងដែនខុសច្បាស់ពីប្រទេសវៀតណាម ឃាត់ខ្លួនចំនួន ៣នាក់ ប្រុស ម៉ូតូ ៣គ្រឿង ដឹកជ្រូកចំនួន ៥ក្បាល។ ជ្រូកទាំង ៥ក្បាលជារបស់ឈ្មោះ ឃួន សាត កម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់