ព័ត៌មានជាតិ

Update៖ ពលរដ្ឋប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតទឹកធុំក្លិនស្អុយ

ភ្នំពេញ: ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតទឹកមានសភាពធុំស្អុយ មិនដឹងស្លាប់តាំងពីពេលណា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ចំណុចក្រោមស្ពានជ្រោយចង្វារខាងជើងក្នុងភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលស្នាក់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើកទ្វារចេញពីផ្ទះ ដើម្បីរកសេវាអ៊ិនធើណិត ព្រោះក្នុងផ្ទះរបស់គាត់មិនសូវមានសេវា ពេលដែលមើលមកក្នុងទន្លេ ក៏ស្រាប់តែប្រទះឃើញសាកសពបុរសខាងលើតែម្តង។
ប្រភពដដែលបន្តថា មុនដំបូងឡើយគាត់ និងក្មេងៗស្មានថា រូបម៉ាឡាកាំងតែដល់ពេលក្មេងៗយកឈើឆ្កឹះ មើលហើយមានធុំក្លិនស្អុយទើបដឹងថា ជាសាកសពទៅវិញក៏បង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបាន ចុះដល់កន្លែងកើតហេតុ ដើម្បីរាយការណ៍ជូនជំនាញត្រួតពិនិត្យ៕

មតិយោបល់