ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុកគូទរថយន្តពីក្រោយចំខ្សែអធិការសមត្ថកិច្ចមកយ៉ាងលឿន

ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩​ ស្ថិតតាមបណ្ដោយផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបុរសម្នាក់ ជិះម៉ូតូម៉ាក ស្កុតពី ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GU-1990 បានបុកគូទរថយន្តម៉ាក កូរ៉ូឡា ពាក់ស្លាកលេខ 2AF-5170 បណ្ដាលឲ្យរងការខូចខាត ហើយសង្កេតឃើញមានសមត្ថកិច្ចប៉ូលិស ចុះមកទីតាំងកន្លែងកើតហេតុ យ៉ាងប្រញ៉ាប់ប្រញ៉ាល់ តាមប្រភពព័ត៌មានម្ចាស់រថយន្តជាខ្សែអធិការ ប៉ុន្តែមិនជាអធិការខេត្តណា ខណ្ឌណា ស្រុកណា ភាគីទាំង២ក៏យល់ព្រមធ្វើការជួសជុលដើម្បីបញ្ចប់រឿង។

សូមបញ្ជាក់៖ កករណីនេះ មិនមានមនុស្សរងរបួសទេ៕

មតិយោបល់