កំពង់ឆ្នាំងៈ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង០៣និង៣០នាទីរសៀល មានករណីក្មេងលង់ទឹកស្រះស្លាប់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សពក្មេងរងគ្រោះឈ្មោះ ហាន បញ្ញា ភេទស្រី អាយុ០៣ឆ្នាំ ,ឪពុកឈ្មោះ សេង ហឿន, ម្ដាយឈ្មោះអៀម ផល្លា រស់នៅភូមិ-ឃុំកើតហេតុ ។
មូលហេតុដែលបណ្តាលឲ្យក្មេងស្រីរងគ្រោះខាងលើលង់ទឹកស្រះស្លាប់នោះ គឺឪពុកម្ដាយបានទៅធ្វើការនៅរោងចក្រ ពេលនោះបានទុកកូនឱ្យយាយមើល ដោយចៅនៅលេងក្រោមផ្ទះ ហើយយាយបានឡើងទៅយកអង្ករនៅលើផ្ទះមកអុំ ពេលចុះមកវិញនោះ ស្រាប់តែបាត់ចៅពីក្រោមផ្ទះ ហើយក៏ដើររកជុំវិញផ្ទះ ប៉ុន្តែមិនឃើញ គាត់ក៏ប្រើប្អូនថ្លៃគាត់ឈ្មោះ យឿង ដើររកពេលនោះ ឈ្មោះ យឿង បានដើររកក៏ប្រទះឃើញក្មេងនោះ អណ្ដែតទឹកនៅក្នុងស្រះ ពីខាងក្រោយផ្ទះ ដែលមានចំងាយប្រហែល ១៥០ ម៉ែត្រពីផ្ទះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ៖ ក្មេងស្រីរងគ្រោះខាងលើនេះ ពិតជាស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន ហើយប្រគល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់