ព័ត៌មានជាតិ

ខឹងលក់ថ្នាំឲ្យលេបមិនជា បុរសម្នាក់ប៉ុនប៉ងសម្លាប់ប្រពន្ធពេទ្យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យ: កាលវេលាម៉ោង ១១ និង ៣៥នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ស្ថិតមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើឃាត។

ជនរងគ្រោះឈ្មោះ ជ្រិង ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យឈ្មោះ អន ម៉ាឡា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

មូលហេតុ៖ ដោយសារជនសង្ស័យធ្លាប់មានគំនុំជាមួយប្ដីជនគ្រោះ ដែលជាអ្នកលក់ថ្នាំពេទ្យឲ្យជនសង្ស័យយកទៅព្យាបាលមិនជា។

ក្រោយឃាត់ខ្លួនជនសង្ស័យសារភាពខ្លួនពិតជាប៉ុនប៉ងធ្វើឃាតជនរងគ្រោះប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់