ភ្នំពេញៈ រថយន្តក្រឡុកបេតុង របស់ក្រុមហ៊ុន DIBP មួយគ្រឿង បានបើកទាក់ខ្សែភ្លើងដាច់អស់ជាច្រើនខ្សែ ខណៈពេលដែល បើកទៅចាក់បេតុងនៅការដ្ឋានសំណង់មួយកន្លែងនៅក្បែរកន្លែងកើតហេតុខាងលើ និងបង្កឲ្យមានការដាច់ចរន្តអគ្គិសនីអស់រយៈ ពេលជាច្រើនម៉ោងផងដែរ។
ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៥៧កែងនិងផ្លូវលេខ ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើហេតុ មានរថយន្តក្រឡុកបេតុង មួយគ្រឿង របស់ក្រុមហ៊ុន DIBP មួយគ្រឿង បានបើកបរក្នុងទិសដៅពីកើតទីលិច លុះដល់ចំណុចកើតហេតុខាងលើ ក៏បានទាក់ដាច់ ខ្សែភ្លើងអស់ជាច្រើនខ្សែ បណ្តាលឲ្យមានការដាច់ភ្លើងអស់រយៈពេលជាច្រើនម៉ោង និង បណ្តាលឲ្យរថយន្ត២បាំងមួយគ្រឿងឆ្កូតថ្នាំផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុខាងលើ ដោយបានធ្វើការឃាត់ រថយន្តក្រឡុកបេតុងបង្កឲ្យធ្វើការដោះស្រាយគ្នាជាមួយនិងរថយន្តមួយគ្រឿងដែលរងការខូចខាត និងខាងអគ្គិសនី កម្ពុជា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុខាងលើផងដែរ។
មតិយោបល់