ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូបុកគល់ស្ពាន បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ

កោះកុង: នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កដោយយុវជនម្នាក់ ជិះម៉ូតូ បុកគល់ស្ពានទី២ ស្ថិតនៅភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ រតន: ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ។

បច្ចុប្បន្នសពជនរងគ្រោះ បានប្រគល់ជូនឪពុកម្ដាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់