ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនជាច្រើននាក់ ពាក់ព័ន្ធករណីចែកចាយរូបភាពអាសអាភាស នៅខេត្តសៀមរាប

សៀមរាបៈ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នាវេលាម៉ោង ៨និង២០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជូនជនជាតិចិនចំនួន ៦នាក់ ទៅសាលាដំបូងខេត្តសៀមរាប ពីបទចែកចាយរូបភាព និងសម្ភារៈអាសអាភាសតាមប្រព័ន្ធអ៊ិនធើណេត។
ជាក់ស្តែងកាលពីវេលាម៉ោង ៤និង០០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងនគរបាលផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្រ្កាបករណីចែកចាយរូបភាព និងសម្ភារៈអាសអាភាសតាមប្រព័ន្ធអ៊ិនធើណេត និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ នៅចំណុចផ្ទះវីឡាជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់ មាន៖
១- ឈ្មោះ WU SONG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស
២- ឈ្មោះ LI CHAO ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស
៣- ឈ្មោះ LI HANG ភេទប្រុស កើតថ្ងៃទី ០២-០៣-១៩៩៣ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស
៤- ឈ្មោះ LI SHAOJIE ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស
៥- ឈ្មោះ GONG LEI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស
៦- ឈ្មោះ LI LONGJIE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស រួមនឹងវត្ថុតាង កុំព្យូទ័រយួដៃ ៥គ្រឿង, ទូរស័ព្ទដៃ ៣០គ្រឿង និងសម្ភារៈវត្ថុតាងមួយចំនួនទៀត៕

មតិយោបល់