ព័ត៌មានជាតិ

ជនបិទមុខម្នាក់ ភ្ជង់យកលុយដល់ក្នុងផ្ទះ ត្រូវសមត្ថកិច្ចចាប់ខ្លួន

សៀមរាបៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ទៅតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បន្ទាប់ពីរូបគេបានយកដែកមុតស្រួចមកភ្ជង់ នឹងច្របាច់ក គាត់ហើយប្រមូលយកលុយចំនួន៣៥៥.០០០រៀល និង៤៣ដុល្លារ រួចគេចខ្លួនតែត្រូវជាប់អន្ទាក់សមត្ថកិច្ច។

លោកវរសេនីយ៍ត្រី នួន ស័ក្ត ចំរើនរិទ្ធ អធិការរងទទួលបន្ទុកព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងថា ការបាត់បង់ រួមមាន លុយរៀលចំនួន៣៥៥.០០០ រៀល នឹងលុយដុល្លាចំនួន៤៣ដុល្លារ ។

លោកបន្តថា រហូតដល់វេលាម៉ោង១៦និង៣០នាទីថ្ងៃទី១៥ ដដែលនៅចំណុចក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម នឹងនគរបាលផ្នែកព្រហ្មទណ្ឌ ដោយមានការចូលរួម សហការណ៍ល្អពីបងប្អូនប្រជាការពារភូមិសង្កាត់ស្ល ក្រុងបានធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ព្រំ វុត្ថា ភេទ ប្រុសអាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្តមានស្រុកកំណើតភូមិដូនហុង ឃុំដំដែកស្រុក សូទ្រនិគម ខេត្តសៀមរាប។

បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងសៀមរាប យកមកសាកសួរនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម នឹងដកហូតបានមកវិញ លុយរៀលខ្មែរ ចំនួន ៣៥៥០០០ រៀល នឹង លុយដុល្លាចំនួន៤៣ដុល្លារ ដែកមានមុខមុតស្រួចប្រវែង១តឹក២ហ៊ុន ចំនួន០១ដើម។

លោកបានបន្ថែមថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះយោងតាមការស្តាប់ចំលើយសារភាពរបស់ជនសង្ស័យនឹងស្លាកស្នាមរបួសលើដងខ្លួនជនសង្ស័យ ក៏ដូចជា វត្ថុតាង ដកហូតបានមកវិញ។

ជនសង្ស័យនឹងវត្ថុតាងត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បញ្ជូនទៅការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់