ព័ត៌មានជាតិ

ខណ្ឌឬស្សីកែវ! បន្តិចទៀតមានភ្លើងវិញហើយ

ភ្នំពេញៈ យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តនៅបន្ទប់ភ្លើងលេខ 386-F1 មួលហេតុដោយសារមានកំហូចខ្សែបណ្ដាញតង់ស្យុងទាប(LV)ក្រោមដី ចំនួន1ហ្វា ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងដែលស្ថិតនៅ ផ្លូវជាតិលេខ5 ភូមិមិត្តភាព សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់៕

មតិយោបល់