សៀមរាបៈ នៅវេលាម៉ោងប្រហែល ០៧និង១៦នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ករណីប្រទះឃើញជនជាតិបរទេសម្នាក់ដេកស្លាប់ ត្រង់ចំណុចផ្ទះស្នាក់នៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ BERLIN ANDREW JEREMY ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ កាណាដា មុខរបរគ្មាន ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារសំពាធឈាមឡើងខ្ពស់។
បច្ចុប្បន្នសាកសពជនរងគ្រោះ កំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារ និងស្ថានទូត៕
មតិយោបល់