ព័ត៌មានជាតិ

រថយន្តប៉ះគ្នានិយាយមិនត្រូវគ្នា ស្រាប់តែជំនាញចរាចរណ៍ខណ្ឌចំការមន ចុះទៅដល់សួររកប័ណ្ណបើកបរសង្ស័យតែភាគីម្ខាងទៀតអត់មានចុងក្រោយស្មើគ្នា

ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ម្ដុំផ្សារអូឡាំពិច ស្ថិតក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ជិះរថយន្តម៉ាក បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1258 ប៉ះគ្នាជាមួយរថយន្តម៉ាក Fort Dner ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6097 បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ភាគីទាំង២ជជែកគ្នាឡើងផ្អើលពេញផ្លូវ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះទៅដល់ទីតាំងដើម្បីធ្វើការវាស់វែង ស្រាប់តែសមត្ថកិច្ចសួររកប័ណ្ណបើកបរភាគីម្ខាងទៀត សង្ស័យតែអត់មានចុងក្រោយស្មើគ្នា ។

សូមបញ្ជាក់៖ ករណីនេះ មិនមានមនុស្សរងរបួសទេ៕

មតិយោបល់