ព័ត៌មានជាតិ

អាសូរណាស់! ទៅមិនទាន់ដល់កន្លែងធ្វើការផងបែជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសស្រាលខណះដែលធ្វើដំណើរឌុបគ្នាទៅធ្វើការរោងចក្រនៅក្រុងបាវិតប៉ះដៃចង្កូតដួលខ្ទាតចូលកង់ក្រោយរថយន្តបណ្តាលឲ្យរថយន្តកិន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២៥នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្ត ស្វាយរៀង។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុបានឲ្យដឹងថាគេបានឃើញស្ត្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ស៊េរីឆ្នាំ២០១០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A 7720 ដែលធ្វើដំណើរពីទិសដៅពីលិចទៅកើតស្របទិសគ្នាជាមួយរថយន្ត លុះមកដល់ចំណុចកើតហេតុខាងលើមានរថយន្តប្រភេទទេសចរណ៍មួយគ្រឿង ពណ៌ ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 3A 8268 បើកបរដោយឈ្មោះសូ គឹមណានភេទប្រុស អាយុ ៣៦ឆ្នាំមុខរបរបើកបររថយន្តមានទីលំនៅភូមិអណ្តូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូពីលិចទៅកើតប៉ះជញ្ជាំងខាងស្តាំបណ្តាលឲ្យដួលម៉ូតូខ្ទាតមនុស្សចូលក្រោមរថយន្តកិនបែកក្បាលស្លាប់តែម្តង។

ជនរងគ្រោះ(សព) មានឈ្មោះ ព្រុំ គីម ភេទស្រី អាយុ២៤ឈ្នាំ មុខរបរោងចក្ររស់នៅភូមិ អង្គស្វាយ ឃុំ ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង
អ្នករូមដំណើរឈ្មោះ សន សារឿន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្ររងរបួសស្រាល រស់នៅភូមិជាមួយគ្នា។
ក្រោយពីបង្កហេតុរួចរថយន្តបើករត់គេចខ្លួនយកមកលាក់ទុកនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនតែត្រូវសមត្ថកិច្ចចាប់យកមកដើម្បីធ្វើការដោះស្រាយតាមតិនិវិធី។
ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់