កណ្តាលៈ បុរសម្នាក់មានទំនាស់ផ្ទះក្នុងគ្រួសារ រួចមកលោតទឹកសម្លាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០១៩ វេលាម៉ោង ១២និ៣០នាទី ចំណុចពាក់កណ្តាលស្ពានព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ជនរងគ្រោះឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរមានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានឈ្លោះគ្នាជាមួយប្រពន្ធឈ្មោះ កើត ស្រីនាង មួយសន្ទុះប្តីបាននិយាយថា អញមិនចង់រស់ហើយក៏ស្ទុះទៅយកម៉ូតូជិះចេញមកយ៉ាងលឿនប្រពន្ធឮដូចនោះ ក៏ជិះម៉ូតូឌុបតាមក្រោយដែរ តែតាមមិនទាន់បានឃើញប្តីរបស់ខ្លួនឈប់ម៉ូតូពាក់នៅកណ្តាលស្ពាន ហើយលោតទម្លាក់ទៅលើទឹកទន្លេតែម្តង ឃើញដូចនោះប្រពន្ធបានស្រែកហៅទូកចាម និងសមត្ថកិច្ចជួយរុករកអស់រយៈមួយម៉ោង ទើបឃើញសពរួចក៏ទាញមកច្រាំងទន្លេជនរងគ្រោះស្លាប់បាត់ទៅហើយ សមត្ថកិច្ចក៏បានប្រគល់សាកសព និងម៉ូតូឲ្យទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់