សៀមរាបៈ ឪពុកបង្កើតបានបោកកូន និងសសរផ្ទះបាយបណ្តាលអោយស្លាប់ ហើយកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកុមារ ។
ហេតុការនេះកើតឡើងនៅវេលាម៉ោង៧និង២០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដោយជនរងគ្រោះឈ្មោះ ផាង ផល្លា ភេទប្រុស អាយុ១ឆ្នាំ ២ខែ មានម្តាយ ឈ្មោះ សោម សុខុម អាយុ២៨ឆ្នាំ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ឪពុកឈ្មោះ ផ្លាយ វិភាត់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់អោយដឹងថា៖ បុរសជាប្តីបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រឿងទិញបន្លែមិនល្អយកមកធ្វើម្ហូប ឈ្លោះគ្នា មួយពីរៗ ហើយប្រពន្ធដើរទៅយកទឹក ប្តីក៏ចាប់លើកកូនរួចយកទៅបោកនិងសសរផ្ទះបាយ បណ្តាលអោយកូនសន្លប់មិនដឹង ថែមទាំងយកកាំបិតរកកាប់កូនទៀត ប៉ុន្តែបានបងប្អូនស្រែកឃាត់ទើប ជនល្មើសដែលជាឪពុកឈប់ ។ ក្រោយមកបងប្អូនយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យកុមារ តែជនរងគ្រោះបានស្លាប់នៅវេលាម៉ោង ១០និង៤០នាទី ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៩ រីឯចំណែកជនសង្ស័យជាឱពុកបានរត់គេចខ្លួនបាត់។
ករណីនេះសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់