ពោធិ៍សាត់ៈ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខស្ថានីយរថន្តភ្លើងបំណក់ ស្ថិតក្នុងភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីសំពងក្បាលប្រពន្ធ និងព្រនង់ដើម្បីបន្ធូរកំហឹង ព្រោះចូលចិត្តដើរលេងពេលយប់មិនមើលកូន ។
តាមប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដៃដល់ឈ្មោះ ធុល ទីណូ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ អុន សូធាវី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានកូនប្រុសចំនួន ០៤នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
ជនសង្ស័យដៃដល់ជាប្ដីត្រូវបសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំឃាត់ខ្លួន ករណីហិង្សាក្នុងបន្ទុកគ្រួសសារ(ប្ដីវាយប្រពន្ធ) ផ្ដើមចេញពីប្រពន្ធមិន មើកកូនដើរលេងយប់ញឹកញយ ធ្វើឲ្យបុរសជាប្ដីកើតរោគក្ដៅក្រហលក្រហាយក្នុងចិត្ត ទាញព្រនង់សំពងយក៍ៗដើម្បីបន្ធូរកំហឹងក្នុងចិត្ត ធ្វើឲ្យស្រ្តីជាប្រពន្ធរងរបួសហើមក្បាល និងកំភួនដៃ ករណីនេះសមត្ថកិច្ចនគរបាលប៉ុស្ដិ៍កំពុងបន្តតាមនីតិវិធី ៕
មតិយោបល់