ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូ ២គ្រឿង បុកគ្នាពេញទំហឹង ស្ថិតតាមបណ្ដោយផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ស្កុបពី ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A-9479។
ម៉ូតូមិនស្គាល់ម៉ាក ពាក់ស្លាកលេខ ភ្នំពេញ 1CR-1903។

ដំណើររឿង៖ មុនពេលកើតហេតុឃើញម៉ូតូ ស្កុបពី ឆ្លងផ្លូវពីលិចទៅកើត ខណ:ពេលកំពុងឆ្លងក៏ស្រាប់តែលេចម៉ូតូ ១គ្រឿងទៀត បើកពីជើងទៅត្បូង មកបុកពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់បោកក្បាលនឹងខឿនផ្លូវស្លាប់មួយរំពេច និងម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយពេលកើតហេតុអ្នករងរបួសស្រាល បានរត់គេចខ្លួនបាត់ស្រមោល រីឯអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំពោះវត្ថុតាង សមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវីធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់