មានសេចក្តីរាយការណ៏ មកថាព្រះសង្ឃចំនួន៦អង្គដែលគង់លើរុឺម៉កនិមន្ត បិណ្ឌបាត្រ បានរងរបួស ក្នុងនោះរបួសធ្ងន់ចំនួន៣អង្គ របួសមធ្យមនិងស្រាលចំនួន៣អង្គ ចំណែកបុរសអ្នកបើកបររុឺម៉កបានស្លាប់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តបែនដឹកដី ពាក់ស្លាកលេខ KPS 1168 ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បុកប៉ះជាមួយរុឺម៉កនៅផ្លូវជាតិ លេខ៤ គីឡូម៉ែត្រលេខ១៤៨.១៤៩ (ចំណែកផ្លូវខាងខេត្តកោះកុង) ក្នុងភូមិអូរជ្រៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុងវេលាម៉ោងជិត៩ព្រឹកថ្ងៃ៣០មិថុនា២០១៩នេះ។ ក្រោយកើតហេតុអ្នកបើកបររថយន្តបែន បានចុះរត់គេចបាត់ ហើយភ្លាមៗសមត្ថកិច្ចចម្រុះ មានកងរាជអាវុធហត្ថនិងនគបាល ទាំងខាងខេត្តកោះកុងនិងទាំងខាងខេត្តព្រះសីហនុ បានអន្តរាគមន៍សង្គ្រោះនិងដោះស្រាយកិច្ចការនានាតាមនិតិវិធី៕






មតិយោបល់