ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការ

ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវសហការជាមួយនគរបាលប៉ុស្តិ៍ទួលសង្កែទី១ស្រាវជ្រាវអនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោងជាង២រសៀល
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩នៅចំណុច ផ្ទះគ្មានលេខភូមិផ្សារតូច សង្កា ត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថាបានបើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យតាមដីការលេខ៨៧៣(ភ)ព្រ.ទ របស់ចៅក្រមសើបសួរ ជួន សុរាសី ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៦ ពីបទ លួច ម៉ូតូប្រព្រឹត្តនៅថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ២០១២ ចំណុច ផ្ទះលេខ៩០ផ្លូវជាតិលេខ៥ក្រុមទី១៤ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ផាន់ វិសាត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្លូវជាតិលេខ៥ក្រុម១៤ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់