ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយនៅពេលយប់ ដែលនឹងធ្វើឡើងក្នុងតំបន់មួយចំនួនខណ្ឌចំនួន៣ រួមមាន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌមានជ័យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ពីម៉ោង១០៖០០នាទីយប់ ដល់ម៉ោង៥៖០០នាទីទៀបភ្លឺ។
បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ការចុះស្រាវជ្រាវរកទឹកធ្លាយនាពេលយប់នេះ គឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយទឹកបាត់បងឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល សំដៅទៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើងដល់អតិថិជន៕



មតិយោបល់