ព័ត៌មានជាតិ

រថយន្តនិងម៉ូតូបុកគ្នាស្លាប់បុរសម្នាក់នៅត្រាំកក់

តាកែវ: មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់លើដងផ្លូវរីឯអ្នកបើករថយន្តគេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៨១-៨២ ក្នុងភូមិគុសថ្មី ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-4685 អ្នកបើកបរគេចខ្លួនបាត់។
ម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1P-3305 បើកបរដោយឈ្មោះ រុន សំបូរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ នៅភូមិប្រជុំ ឃុំស្រែរនោង ស្រុកត្រាំកក់ខេត្តតាកែវបានស្លាប់នៅកន្លែង។

សមត្ថកិច្ចឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា។
ខណ: ដែលរថយន្តបើកបរមកពីទិសខាងជើងលុះបើកបរមកដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយម៉ូតូដែលបើកបរមកពីទិសខាងត្បូង។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធីនិងបានធ្វើកំណត់ហេតុប្រគល់សពជូនដល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្តនិងម៉ូតូខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់