ព័ត៌មានជាតិ

ខ្លាំងណាស់ស្រវឹងស្រានិងប្រើគ្រឿងញៀនដេញាកាប់ព្រះសង្ឃគេចផុតវាយឡានលោកខ្ទេច

តាកែវ: មានករណីហិង្សាដោយចេតនា និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បង្កឡើងដោយជនសង្ស័យស្រវឹងស្រានិងប្រើគ្រឿងញៀនដេញាកាប់ព្រះសង្ឃព្រះអង្គគេចផុតវាយឡានព្រះអង្គខ្ទេច។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី ២៩ ខែមិថុនា ២០១៩ នៅវត្តពោធិវ័ន្ត ស្ថិតនៅភូមិព្រៃឈើទាល ឃុំ ឧត្តមសូរិយាស្រុក ត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យឈ្មោះ អេង ឡាក់ទីន ភេទ ប្រុស អាយុ២៣ឆ្នាំ ភូមិព្រៃឈើទាល ឃុំ ឧត្តមសូរិយាស្រុកត្រាំកក់។

ព្រះចៅអធិការព្រះនាម អ៊ុង សៀវលាង ព្រះជន្ម ៥៩ ឆ្នាំគង់នៅវត្តពោធិ៍វ័ន្តតែត្រូវព្រះចៅរត់គេចរួច។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យបានផឹកស្រាស្រវឹងនិងប្រើប្រាស់គ្រឿងញៀន បានយករណារអារទឹកកកទៅវាយបំបែក កញ្ចក់បង្អួចសាលាឆទាននៅលើភ្នំបែកចំនួនមួយផ្ទាំងនិងយករណារវាយដេញកាប់ព្រះចៅអធិការខាងលើតែត្រូវព្រះចៅរត់
គេចរួចហើយជនសង្ស័យបានទៅវាយឡានរបស់លោកម៉ាកឡង់គ្រីស័របណ្តាលឲ្យខូចខាតទាំងស្រុងនិងវាយបែកទូរស័ព្ទ
ដៃអស់ចំនួន ២គ្រឿងទៀត។
ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួម និង វត្ថុតាងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់