ព័ត៌មានជាតិ

មិនដឹងមានគំនុំអ្វី!យកដបជ័រមានសាំងគប់លើដំបូលផ្ទះគេបំណងដុតកំទេចចោលប៉ុន្តែគេឃើញពន្លត់ទាន់ពេល

កំពង់ស្ពឺ: ជនសង្ស័យម្នាក់បានយកដបជ័រដែលមានសាំងនៅក្នុងនោះគប់ទៅលើដំបូលផ្ទះប្រក់ស្លឹកត្នោតបំណងដុតឆេះបានបន្តិចសំណាងល្អបានប្រជាពលរដ្ឋជិតខាងមកជួយពន្លត់ទាត់ពេល។
ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅវេលាម៉ោង៩ព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩ស្ថិតនៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ យ៉ង់ សាវដា ភេទស្រី អាយុ ៣៤ ឆ្នាំ រស់នៅភូមិប្រកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានប្តឹងទៅលើឈ្មោះ ហុង ផានិត ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដោយនៅថ្ងៃទី២៩ ខែមិថុនាបានយកដបជ័រ មានសាំង គប់ទៅលើដំបូលសំយាបផ្ទះប្រក់ស្លឹកត្នោត ជនរងគ្រោះខាងលើ បណ្តាលឲ្យឆេះ ទើបអ្នកជិតខាងឃើញ ក៏រត់ទៅជួយពន្លត់ទាន់ពេល ទើបមិនបង្កឲ្យមានការឆាបឆេះខ្លាំង។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន មកអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់