ព័ត៌មានជាតិ

រំលោភលើទំនុកចិត្តរឿងម៉ូតូមួយគ្រឿងជាប់ខ្នោះប៉ូលិស

កណ្តាលៈ ប៉ូលិសវាយខ្នោះជនសង្ស័យម្នាក់ពាក់ពាន់ករណីរំលោភលើទំនុកចិត្តរឿងខ្ចីម៉ូតូមួយគ្រឿងយកទៅបញ្ចាំចាំបាត់ម៉ូតូឈឹង។
ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះផាន ផុនភេទប្រុសអាយុ៤៦ឆ្នាំរស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិករ ។
ជនសង្ស័យឈ្មោះលី ចំរើន ហៅគោ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កម្មករសំណង់ ។

តាមសមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី៩ខែមិនាឆ្នាំ២០១៩ជនរងគ្រោះនិងជាងធ្វើផ្ទះ មានឈ្មោះឆុន ភ័ក្ត-ឈ្មោះរឿន និងឈ្មោះលី ចំរើន ហៅគោ ជាជាងធ្វើផ្ទះឲ្យភេទប្រុសរស់នៅភូមិត្រពាំងចកឃុំថ្មីស្រុកកណ្តាលស្ទឹង។
ពេលនោះឈ្មោះលី ចំរើនហៅគោ បានខ្ចីម៉ូតូជនរងគ្រោះឈ្មោះផាន ផុនម៉ាកC១២៥ស៊េរីឆ្នាំ២០១០ពណ៌ខ្មៅប្រាប់ថាទៅជួបបងនៅវត្តកែវឧត្តម្ភហៅវត្តថ្មី ជនរងគ្រោះ ក៏ឲ្យម៉ូតូទៅឈ្មោះគោជាជនសង្ស័យពេលជិះទៅបាត់យូរពេកជនរង គ្រោះ តាមរកតែរកមិនឃើញ។ លុះដល់ថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀលបងថ្លៃឈ្មោះភួងភីភេទប្រុសដែលរស់នៅភូមិ
ព្រែកហូរខាងលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ទូរស័ព្ទប្រាប់ជនរងគ្រោះថាចាប់បានជនសង្ស័យហើយ។
បន្ទាប់មកជនរងគ្រោះក៏ទៅជួបជនសង្ស័យហើយដឹកជន សង្ស័យទៅរកកន្លែងបញ្ចាំម៉ូតូពេលទៅដល់ឈ្មោះគោបានចង្អុលប្រាប់ផ្ទះអ្នកទទួលបញ្ចាំនៅភូមិប្រជុំអង្គ តែមិនស្គាល់ ឈ្មោះទេពេលទៅដល់ផ្ទះខាងលើបានចាក់សោរទ្វារ បិទពុំមានម្ចាស់ ផ្ទះនៅទេ ។ បន្ទាប់មកជនរងគ្រោះដឹក ជនសង្ស័យមកប្រគល់ជូនផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុក និងសុំឲ្យបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់