ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្ត និងរថយន្ត បេីកបញ្រ្ចាស់ទិសគ្នា ០១ករណី នៅចំណុចផ្លូវបំបែកជាបួនស្ថិតនៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានបណ្តាលអោយខូចខាតរថយន្តស្រាលចំនួន០១គ្រឿង និងរថយន្តធ្ងន់ចំនួន០១ គ្រឿង ចំណែកមនុស្សមិនមានរងរបួស ។ មូលហេតុ មិនគោរពសិទ្ធអាទិភាពគ្នាករណីខាងលើនេះជំនាញផ្នែកសណ្តាប់ធ្នាប់សាធារណៈនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រងចាំការដោះស្រាយ។




មតិយោបល់